ព័ត៌មានសម្រាប់ភ្ញៀវ

លេខសង្គ្រោះបន្ទាន់

របៀបមកដល់

តំបន់នេះស្ថិតនៅចន្លោះមាត់ទន្លេ (វិថីព្រះស៊ីសុវត្ថិ) និងផ្លូវលេខ ១៣ មិនឆ្ងាយពីផ្សារធំថ្មី និងវត្តភ្នំ។ អាចជិះតុកតុក ឬកម្មវិធី Grab, PassApp បានងាយស្រួលទាំងថ្ងៃទាំងយប់។

គួរដឹង

លុយ

អាចប្រើទាំងដុល្លារ និងរៀល។ ហាងជាច្រើនទទួល KHQR / ABA។

ការធ្វើដំណើរ

ប្រើ Grab ឬ PassApp ឬព្រមព្រៀងតម្លៃតុកតុកមុនជិះ។

តម្លៃ

សូមពិនិត្យម៉ឺនុយ និងតម្លៃភេសជ្ជៈមុនកុម្ម៉ង់។ សមាជិក PPNLTC ប្តេជ្ញាដាក់តម្លៃច្បាស់លាស់។

សុវត្ថិភាព

ផ្លូវ ១៣៦ មានក្រុមសន្តិសុខសហគមន៍ នៅតាមកែងផ្លូវសំខាន់ៗ។